ព្រះត្រៃបិដក ភាគ ៤៣

 ​[​៣៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ឧប​ក​មណ្ឌិ​កា​បុត្រ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ឧប​ក​មណ្ឌិ​កា​បុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​និយាយ​យ៉ាងនេះ​ ​តែង​យល់​យ៉ាងនេះ​ថា​ ​បុគ្គល​ណាមួយ​ ​និយាយ​ពាក្យ​តិះដៀល​អ្នកដទៃ​ ​កាលបើ​និយាយ​ពាក្យ​តិះដៀល​អ្នកដទៃ​ ​បុគ្គល​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​មិន​ញុំាង​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​កាល​បើ​មិន​ញុំាង​ ​កុសលធម៌​ ​ឲ្យ​កើតឡើង​បានទេ​ ​ក៏​ឈ្មោះថា​ ​គួរ​គេ​តិះដៀល​បាន​ ​ឈ្មោះថា​ ​ប្រកបដោយ​ ​ទោស​។​ ​ម្នាល​ឧប​កៈ​ ​បើ​បុគ្គល​និយាយ​ពាក្យ​តិះដៀល​អ្នកដទៃ​ ​អ្នក​ដែល​និយាយ​ពាក្យ​ ​តិះដៀល​អ្នកដទៃ​ ​រមែង​មិន​ញុំាង​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​កាល​បើ​មិន​ញុំាង​កុសលធម៌​ឲ្យ​កើតឡើង​ទេ​ ​ក៏​ឈ្មោះថា​ ​គួរ​គេ​តិះដៀល​បាន​ ​ឈ្មោះថា​ ​ប្រកបដោយ​ទោស​ ​ម្នាល​ ​ឧប​កៈ​ ​អ្នកឯង​និយាយ​ពាក្យ​តិះដៀល​អ្នកដទៃ​ ​កាលបើ​អ្នកឯង​និយាយ​ពាក្យ​តិះដៀល​ ​អ្នកដទៃ​ ​រមែង​មិន​ញុំាង​កុសលធម៌​ឲ្យ​កើតឡើង​ ​កាល​បើ​មិន​ញុំាង​កុសលធម៌​ ​ឲ្យ​កើត​ ​ឡើង​បានទេ​ ​ក៏​ឈ្មោះថា​ ​គួរ​គេ​តិះដៀល​បាន​ ​ឈ្មោះថា​ ​ប្រកបដោយ​ទោស​ហើយ​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636853710781860596
ទៅកាន់ទំព័រ៖