ព្រះត្រៃបិដក ភាគ ៤៣

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ចតុ​ក្ក​និបាត​ ​
​ចតុត្ថ​ភាគ​
​ចតុ​ត្ថ​បណ្ណា​សក​
​ឥន្រ្ទិយ​វគ្គ​ ​ទី១​


 [​១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្រ្ទិយ​នេះ​មាន​ ​៤​។​ ​ឥន្រ្ទិយ​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ឥន្រ្ទិយ​គឺ​សទ្ធា​ ​១​ ​ឥន្រ្ទិយ​គឺ​វីរិយៈ​ ​១​ ​ឥន្រ្ទិយ​គឺ​សមាធិ​ ​១​ ​ឥន្រ្ទិយ​គឺ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥន្រ្ទិយ​ ​មាន​ ​៤​ ​នេះឯង​។​
 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​ ​មាន​ ​៤​។​ ​កម្លាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​កម្លាំង​គឺ​សទ្ធា​ ​១​ ​កម្លាំង​គឺ​វីរិយៈ​ ​១​ ​កម្លាំង​គឺ​សមាធិ​ ​១​ ​កម្លាំង​គឺ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​ ​មាន​ ​៤​។​ ​កម្លាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​កម្លាំង​គឺ​បញ្ញា​ ​១​ ​កម្លាំង​គឺ​វីរិយៈ​ ​១​ ​កម្លាំង​គឺ​កម្ម​ ​ដែល​មិន​មានទោស​ ​១​ ​កម្លាំង​គឺ​ការសង្គ្រោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
ទំព័រទី ១ | បន្ទាប់
ID: 636853688841095656
ទៅកាន់ទំព័រ៖