ព្រះត្រៃបិដក ភាគ ៤៣
មហាវគ្គ ទី៥
[៤១] ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៤ ប្រការ នៃធម៌ដែលចូលទៅ កាន់ត្រចៀករឿយៗ ជាធម៌ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះ ដោយទិដ្ឋិ គឺបញ្ញា រមែងកើតបា្រកដ។ អានិសង្ស ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀក រឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយ ទិដ្ឋិបាន។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ ។ ចំណែកធម៌ទាំងឡាយ រមែងបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថាជា ការយឺតយូរ
(១) ឯសត្វនោះ វេលាដល់នូវគុណវិសេស ក៏ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី១ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺ សុត្តៈ គេយ្យៈ
(១) ស្មារតីដែលកើតឡើង ១ភ្លែត ទុកជាយឺតយូរ ឯសត្វដែលមានអានិសង្សធម៌ក្នុងខ្លួន វេលានឹងសម្រេចមគ្គផល បានឆាប់រហ័សជាងស្មារតី១ភ្លែតនោះឯង។
ID: 636853712968505665
ទៅកាន់ទំព័រ៖