ព្រះត្រៃបិដក ភាគ ៤៣

​សោភន​វគ្គ​ ​ទី២​


 [​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ទ្រុស្ដ​បរិសទ្យ​នេះ​ ​មាន​ ​៤យ៉ាង​។​ ​ការ​ទ្រុស្ដ​បរិសទ្យ​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​ឈ្មោះថា​ ​ទ្រុស្ដ​បរិសទ្យ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​ឈ្មោះថា​ ​ទ្រុស្ដ​បរិសទ្យ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​ឈ្មោះថា​ ​ទ្រុស្ដ​បរិសទ្យ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​ឈ្មោះថា​ ​ទ្រុស្ដ​បរិសទ្យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ទ្រុស្ដ​បរិសទ្យ​ ​មាន៤យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​មាន៤យ៉ាង​។​ ​ការ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​មាន៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ ​មានធម៌​ល្អ​ ​ឈ្មោះថា​ ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មាន​សីល​ ​មានធម៌​ល្អ​ ​ឈ្មោះថា​ ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​មាន​សីល​ ​មានធម៌​ល្អ​ ​ឈ្មោះថា​ ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​មាន​សីល​ ​មានធម៌​ល្អ​ ​ឈ្មោះថា​ ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ធ្វើ​បរិសទ្យ​ឲ្យ​ល្អ​ ​មាន៤យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636853745418001670
ទៅកាន់ទំព័រ៖