ព្រះត្រៃបិដក ភាគ ៤៣
ទុច្ចរិតវគ្គ ទី៣
[៧១] ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤យ៉ាង។ វចីទុច្ចរិត ៤យ៉ាង តើដូចម្ដេច។ គឺការនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យទ្រគោះ ១ និយាយពាក្យរោយរាយឥតប្រយោជន៍ ១។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិត មាន៤យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន៤យ៉ាង។ វចីសុចរិត ៤យ៉ាង តើដូចម្ដេច។ គឺនិយាយពាក្យពិត ១ មិននិយាយពាក្យញុះញង់ ១ និយាយពាក្យពីរោះ ១ និយាយដោយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិត មាន៤យ៉ាងនេះឯង។
[៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាបច្រើនផង។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួន ឲ្យមានគុណជីកចោល កំចាត់ចោលផង
ID: 636853747115948787
ទៅកាន់ទំព័រ៖