ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ទោះកាមទាំងឡាយណា ថោកទាបក្តី កាមទាំងឡាយណា កណ្តាលក្តី កាមទាំងឡាយណា ឧត្តមក្តី កាមទាំងអស់នោះ ក៏រាប់ថាជាកាមដូចៗគ្នា។ ម្នាលភិក្ខុទាំងឡាយ ដូចកុមារតូច ទន់ខ្ចីដេកផ្ងារ បៀមកំណាត់ឈើ ឬអំបែងក្នុងមាត់ ព្រោះអាស្រ័យ សេចក្តីប្រហែសរបស់ស្រីមេដោះ ៗ (នោះ លុះឃើញហើយ) ក៏យកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ លុះយកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ហើយ ក៏នាំចេញនូវកំណាត់ឈើ ឬអំបែងនោះ ដោយប្រញាប់ប្រញាល់ ប្រសិនបើមិនអាចនឹងនាំចេញ ដោយប្រញាប់ប្រញាល់បានទេ ក៏យកដៃឆ្វេងត្រកងដោយរហ័ស ហើយធ្វើម្រាមចង្អុលដៃខាងស្តាំឲ្យខុប ខ្វេះយកចេញ ដោយទាំងឈាមមកផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ (ខ្លាច) សេចក្តីលំបាកនុ៎ះ នឹងមានដល់កុមារ តថាគតមិនពោលថា សេចក្តីលំបាកនុ៎ះ មិនមាន ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ស្រីមេដោះ ដែលមានប្រាថ្នាសេចក្តី ចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរតែធ្វើយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា កុមារនោះ ចំរើនធំឡើង មានបញ្ញាសមគួរហើយ
ID: 636853784678697253
ទៅកាន់ទំព័រ៖