ព្រះត្រៃបិដក ភាគ ៤៤

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម្ព​ត់​ទាំងឡាយ​ ​នៅក្នុង​ដែន​កាសី​ ​ជាទី​គាប់ចិត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទទួល​សម្ព​ត់​ទាំងនោះ​ ​ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ ​ដើម្បី​សេចក្តី​អនុគ្រោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ចំពោះ​ព្រះ​ភក្រ្ត​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បុគ្គល​ឲ្យ​របស់​ជាទី​គាប់ចិត្ត​ ​រមែង​បាន​របស់​ជាទី​គាប់ចិត្ត​វិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បល្ល័ង្ក​ ​ដែល​ក្រាល​ដោយ​ព្រំ​ ​មាន​រោម​វែង​ ​(​ជាង​ ​៤​ ​ធ្នាប់​)​ ​កម្រាល​ពណ៌ស​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​កម្រាល​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​ជា​ផ្កា​ចង្កោម​ ​កម្រាល​ដ៏​ឧត្តម​ ​ដែល​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មស់​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​ពិតាន​មាន​ ​ពណ៌ក្រហម​ ​ជាទី​គាប់ចិត្ត​ ​របស់​ព្រះអង្គ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ដឹង​របស់​នុ៎ះ​ថា​ ​របស់​នុ៎ះ​ ​មិន​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផែនក្តារ​ខ្លឹមចន្ទន៍​ ​របស់ខ្ញុំ​ព្រះអង្គ​នេះ​ ​ថ្លៃជាង​មួយ​សែន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទទួល​ផែនក្តារ​នោះ​ ​ដើម្បី​អនុគ្រោះ​ខ្ញុំ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ ​ដើម្បី​អនុគ្រោះ​។​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636853803743647706
ទៅកាន់ទំព័រ៖