ព្រះត្រៃបិដក ភាគ ៤៤

លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អនុមោទនា​ ​ដោយ​អនុ​មោទ​នីយ​គាថា​នេះ​ ​ចំពោះ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ថា​
​បុគ្គល​ឲ្យ​របស់​ជាទី​គាប់ចិត្ត​ ​រមែង​បាន​របស់​ជាទី​គាប់ចិត្ត​វិញ​ ​សប្បុរស​ណា​ ​ដឹង​នូវ​ពួក​ព្រះអរហន្ត​ ​ឧបមាដូចជា​ស្រែ​ ​ហើយ​ប្រគេន​សំពត់​ស្លៀក​ ​ដណ្តប់​ ​ដំណេក​ ​បាយ​ ​ទឹក​ ​និង​បច្ច័យ​ទាំងឡាយ​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​ដែល​ខ្លួន​បរិច្ចាគ​ហើយ​ផង​ ​លះបង់​ហើយ​ផង​ ​មិន​មាន​ស្តាយ​ផង​ ​ចំពោះ​លោកអ្នក​មាន​កាយ​ ​វាចា​ ​ចិត្តត្រង់​ ​សប្បុរស​នោះ​ ​ឈ្មោះថា​ ​លះបង់​ហើយ​ ​នូវ​វត្ថុ​ដែលគេ​លះបង់​បាន​ដោយ​កម្រ​ ​បុគ្គល​អ្នកឲ្យ​របស់​ជាទី​គាប់ចិត្ត​ ​រមែង​បាន​របស់​ជាទី​គាប់ចិត្ត​វិញ​។​ ​

 លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អនុមោទនា​ ​ដោយ​អនុ​មោទ​នីយ​គាថា​នេះ​ ​ចំពោះ​ ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​លំដាប់​ ​នោះ​ ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​ក៏​ធ្វើ​មរណកាល​ ​ក្នុង​សម័យ​ក្រោយមក​ ​លុះ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយចិត្ត​ណាមួយ​(​១​)​ ​។​ ​សម័យ​នោះ​សោត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
​(​១​)​ ​តាម​អដ្ឋកថា​ ​ថា​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​សុទ្ធាវាស​ទាំងឡាយ​ ​ដោយ​ឯក​ជ្ឈាន​ចិត្ត​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636853804271187879
ទៅកាន់ទំព័រ៖