ព្រះត្រៃបិដក ភាគ ៤៤

 ​[​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​បុណ្យ​ ​គំនរ​កុសល​ ​ប្រមូល​មក​នូវ​សុខ​ ​ជា​ធម៌​ ​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​ ​មាន​សុខ​ជា​វិបាក​ ​នាំឲ្យកើត​ក្នុង​ស្ថានសួគ៌​ ​នេះ​មាន​ ​៥​ ​យ៉ាង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ប្រាថ្នា​ ​ត្រេកអរ​ ​គាប់ចិត្ត​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សុខ​។​ ​៥យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ប្រើប្រាស់​ចីវរ​ ​របស់​គហបតី​ណា​ ​បានសម្រេច​ចេ​តោស​មា​ធិ​ ​មាន​ប្រមាណ​មិនបាន​ ​គំនរ​បុណ្យ​ ​គំនរ​កុសល​ ​ប្រមូល​មក​នូវ​សុខ​ ​ជា​ធម៌​ឲ្យ​នូវ​អា​រម្ម​ណ៌​ដ៏​ល្អ​ ​មាន​សុខ​ជា​វិបាក​ ​នាំឲ្យកើត​ក្នុង​ស្ថានសួគ៌​ ​របស់​គហបតី​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាថ្នា​ ​ត្រេកអរ​ ​គាប់ចិត្ត​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​មាន​ប្រមាណ​មិនបានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​បរិភោគ​បិណ្ឌបាត​ ​របស់​គហបតី​ណា​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ប្រើប្រាស់​វិហារ​ ​របស់​គហបតី​ណា​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ប្រើប្រាស់​គ្រែ​ ​និង​តាំងរបស់​គហបតី​ណា​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​បរិភោគ​ ​នូវ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​គហបតី​ណា​…​ ​ហើយ​បានសម្រេច​ចេ​តោស​មា​ធិ​ ​មាន​ប្រមាណ​មិនបាន​ ​គំនរ​បុណ្យ​ ​គំនរ​កុសល​ ​ប្រមូល​មក​នូវ​សុខ​ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​ ​មាន​សុខ​ជា​វិបាក​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636853804687541693
ទៅកាន់ទំព័រ៖