ព្រះត្រៃបិដក ភាគ ៤៤
នាំឲ្យកើតក្នុងស្ថានសួគ៌ របស់គហតីនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីសេចក្តីសុខ មានប្រមាណមិនបានទេ។ ម្នាលភិក្ខុទាំងឡាយ គំនរបុណ្យ គំនរកុសល ៥ យ៉ាងនេះឯង ជាធម៌ ប្រមូលមកនូវសេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ដែលបរិបូណ៌ដោយគំនរបុណ្យ គំនរកុសល ៥ យ៉ាងនេះហើយ បុគ្គលមិនងាយប្រមាណបុណ្យថា គំនរបុណ្យ គំនរកុសល ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ គំនរបុណ្យរាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរបុណ្យច្រើនប៉ុណ្ណោះ។
ID: 636853804855131279
ទៅកាន់ទំព័រ៖