ព្រះត្រៃបិដក ភាគ ៤៤
ស្ទឹងទាំងឡាយ ដ៏ជ្រៅ ដែលហ្វូងត្រីអាស្រ័យនៅ រមែងហូរទៅ ជោរទៅកាន់សាគរ ដែលទ្រទ្រង់ទឹកដ៏ច្រើន ប្រមាណមិនបាន ជាស្រះធំ មានភ័យច្រើន ជាទីកើតនៃគំនរកែវ យ៉ាងណាមិញ ធារបុណ្យ រមែងជន់ជោរ ទៅរកនរៈជាបណ្ឌិត ដែលជាអ្នកឲ្យបាយ ទឹក សម្ពត់ អ្នកឲ្យទីដេក ទីអង្គុយ គ្រឿងកម្រាល យ៉ាងនោះដែរ ដូចជាទឹកក្នុងស្ទឹងទាំងឡាយ ហូរទៅកាន់សមុទ្រសាគរ។
[៤៦] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺ សទ្ធាសម្បទា ១ សីលសម្បទា ១ សុតសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង សម្បទា ៥ យ៉ាង។
ID: 636853805274875287
ទៅកាន់ទំព័រ៖