ព្រះត្រៃបិដក ភាគ ៤៤
[៤៧] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ ទ្រព្យ គឺសទ្ធា ១ ទ្រព្យគឹសីល ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងអរិយសច្ច លែងវិលមកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវទឹកសុរា និងមេរ័យ ជាគ្រឿងស្រវឹង ម្នាលភិក្ខុទាំងឡាយ នេះហៅថាទ្រព្យ គឺសីល។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកស្តាប់ច្រើន។បេ។ ចាក់ធ្លុះដោយប្រពៃ ព្រោះសេចក្តីឃើញ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តដែលសេចក្តីកំណាញ់ ជាមន្ទិលទៅប្រាសហើយ នៅគ្រប់គ្រងនូវផ្ទះ មានចាគៈរួចហើយ
ID: 636853805473476646
ទៅកាន់ទំព័រ៖