ព្រះត្រៃបិដក ភាគ ៤៤

​មានដៃ​លាង​ហើយ​ ​ត្រេកអរ​ ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ទាន​ ​និង​ការចែក​រំលែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​ចាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទ្រព្យ​គឺ​បញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកប​ព្រមដោយ​ប្រាជ្ញា​ ​ជា​គ្រឿង​យល់​សេចក្តី​ចំរើន​ ​និង​វិនាស​ ​ប្រាជ្ញា​ដ៏​មោះមុត​ ​ប្រសើរ​ ​ជា​បញ្ញា​ឲ្យ​ដល់​នូវ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទ្រព្យ​គឺ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​ទ្រព្យ​ ​៥យ៉ាង​។​
​សទ្ធា​របស់​បុគ្គល​ណា​ ​មិន​ញាប់ញ័រ​ ​បាន​ដំ​កល់​ទុក​ប្រពៃ​ ​ក្នុង​ព្រះ​តថាគត​ ​មួយទៀត​ ​សីល​របស់​បុគ្គល​ណា​ ​ជា​សីល​ល្អ​ ​ជាទី​ត្រេកអរ​ ​របស់​ព្រះ​អរិយៈ​ ​ដែល​ព្រះ​អរិយៈ​សរសើរ​ហើយ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ព្រះសង្ឃ​ ​ទាំង​មាន​ ​កិរិយា​ឃើញ​ត្រង់​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ ​ជា​អ្នក​មិន​ទាល់ក្រ​ ​ទាំង​ជីវិត​របស់​បុគ្គល​នោះ​ ​មិន​ឥតអំពើ​ ​ហេតុ​ដូច្នោះ​ ​អ្នកប្រាជ្ញ​ ​កាលបើ​រលឹក​ឃើញ​ ​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គប្បី​ប្រកប​សទ្ធា​ផង​ ​សីល​ផង​ ​សេចក្តី​ជ្រះថ្លា​ផង​ ​កិរិយា​ឃើញ​ធម៌​ផង​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636853805691219101
ទៅកាន់ទំព័រ៖