ព្រះត្រៃបិដក ភាគ ៤៤

​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុថុជ្ជន​ ​អ្នក​មិនបាន​ស្តាប់​ ​ត្រូវ​សរ​ដែល​សេចក្តី​សោក​ ​លាប​ដោយ​ថ្នាំពិស​ចាក់​ហើយ​ ​រមែង​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​ក្តៅក្រហាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្យាធិធម៌​ ​របស់​បុថុជ្ជន​ ​អ្នក​មិនបាន​ស្តាប់​ ​រមែង​ឈឺចាប់​…​ ​មរណធម៌​ ​រមែង​ស្លាប់​…​ ​ខយ​ធម៌​ ​(​របស់​សម្រាប់​អស់​ទៅ​)​ ​ជា​ធម្មតា​ ​រមែង​អស់​ទៅ​…​ ​នស្សន​ធម៌​ ​(​របស់​សម្រាប់​វិនាស​)​ ​ជា​ធម្មតា​ ​រមែង​វិនាស​ទៅ​ ​បុថុជ្ជន​នោះ​ ​មិន​ពិ​ចារ​ណា​ក្នុង​នស្សន​ធម៌​ ​ដែល​វិនាស​ទៅ​ថា​ ​នស្សន​ធម៌​ ​មិនមែន​វិនាស​ទៅ​ចំពោះ​លើ​អាត្មាអញ​តែម្នាក់ឯង​ទេ​ ​ដោយពិត​នោះ​ ​ដំណើរ​មក​ ​ដំណើរ​ទៅ​ ​សេចក្តី​ច្យុតិ​ ​និង​សេចក្តី​កើតឡើង​ ​របស់​សត្វ​ទាំងឡាយ​ ​មាននៅ​ត្រឹមណា​ ​នស្សន​ធម៌​ ​របស់​សត្វ​ទាំងអស់​ ​រមែង​វិនាស​ទៅ​ត្រឹមណោះ​ ​កា​លបើនស្សន​ធម៌​ ​វិនាស​ទៅ​ហើយ​ ​អាត្មាអញ​ ​គប្បី​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636853806222189470
ទៅកាន់ទំព័រ៖