ព្រះត្រៃបិដក ភាគ ៤៤

​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​អាត្មាអញ​ ​មិន​គប្បី​ឃ្លាន​ភត្ត​ផង​ ​សម្បុរ​អាក្រក់​គប្បី​ធ្លាក់ចុះ​ក្នុង​កាយ​ផង​ ​ការងារ​មិន​ប្រព្រឹត្តទៅ​បាន​ផង​ ​ទាំង​ពួក​ជន​ជាស​ត្រូវ​ ​ក៏​មានចិត្ត​ត្រេកអរ​ផង​ ​ពួក​មិត្រ​សំឡាញ់​ ​ក៏​តូចចិត្ត​ផង​។​ ​កា​លបើនស្សន​ធម៌​ ​វិនាស​ទៅ​ហើយ​ ​បុថុជ្ជន​នោះ​ ​ក៏​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុថុជ្ជន​អ្នក​មិនបាន​ស្តាប់​ ​ដែល​សរ​ ​គឺ​សោក​ ​លាប​ដោយ​ថ្នាំពិស​ចាក់​ហើយ​ ​រមែង​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​ក្តៅក្រហាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ជរាធម៌​ ​របស់​អរិយ​សាវក​ ​អ្នក​បាន​ស្តាប់​ ​រមែង​គ្រាំគ្រា​ទៅ​ដែរ​ ​ប៉ុន្តែ​អរិយ​សាវក​នោះ​ ​តែង​ពិចារណា​ឃើញ​ ​ក្នុង​ជរាធម៌​ ​ដែល​គ្រាំគ្រា​ដូច្នេះ​ថា​ ​ជរាធម៌​ ​រមែង​មិន​គ្រាំគ្រា​ទៅ​ ​ចំពោះ​លើ​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដោយពិត​នោះ​ ​ដំណើរ​មក​ ​ដំណើរ​ទៅ​ ​សេចក្តី​ច្យុតិ​ ​សេចក្តី​កើតឡើង​ ​របស់​សត្វ​ទាំងឡាយ​ ​នៅ​មាន​ត្រឹមណា​ ​ជរាធម៌​ ​របស់​សត្វ​ទាំងអស់​ ​រមែង​គ្រាំគ្រា​ទៅ​ត្រឹមណោះ​ ​កាលបើ​ជរាធម៌​ ​គ្រាំគ្រា​ទៅ​ហើយ​ ​អាត្មាអញ​ ​គប្បី​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​អាត្មាអញ​ ​មិន​គប្បី​ឃ្លាន​ភត្ត​ផង​ ​សម្បុរ​អាក្រក់​ ​គប្បី​ធ្លាក់ចុះ​ ​ក្នុង​កាយ​ផង​ ​ការងារ​ក៏​មិន​ប្រព្រឹត្ត​ ​ទៅ​បាន​ផង​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636853806377228338
ទៅកាន់ទំព័រ៖