ព្រះត្រៃបិដក ភាគ ៤៤

​ពួក​ជន​ជាស​ត្រូវ​ ​មានចិត្ត​ត្រេកអរ​ផង​ ​ពួក​មិត្រ​សំឡាញ់​ ​ក៏​តូចចិត្ត​ផង​។​ ​កាលបើ​ជរាធម៌​ ​គ្រាំគ្រា​ទៅ​ហើយ​ ​អរិយ​សាវក​នោះ​ ​ក៏​មិន​សោកសង្រេង​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​អ្នក​មិនបាន​ស្តាប់​ ​ដែល​សរ​ ​គឺ​សោក​ ​លាប​ដោយ​ថ្នាំពិស​ណា​ ​ចាក់​ហើយ​ ​រមែង​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​ក្តៅក្រហាយ​ ​នេះ​ហៅថា​ ​អរិយ​សាវក​អ្នក​បាន​ស្តាប់​ហើយ​ ​ដក​ហើយ​នូវ​សរ​ ​គឺ​សោក​ ​ដែល​លាប​ដោយ​ថ្នាំពិស​នោះ​បាន​។​ ​អរិយ​សាវក​ ​អ្នក​មិន​មាន​សរ​ ​គឺ​សោក​ ​រមែង​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​រលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្យាធិធម៌​ ​របស់​អរិយ​សាវក​ ​អ្នក​បាន​ស្តាប់​ ​រមែង​ឈឺចាប់​.​.​.​ ​មរណធម៌​ ​រមែង​ស្លាប់​.​.​.​ ​ខយ​ធម៌​ ​រមែង​អស់​ទៅ​.​.​.​ ​នស្សន​ធម៌​ ​រមែង​វិនាស​ទៅ​ ​អរិយ​សាវក​នោះ​ ​ពិចារណា​ឃើញច្បាស់​ ​ក្នុង​នស្សន​ធម៌​ ​ដែល​វិនាស​ទៅ​ហើយ​ ​ដូច្នេះ​ថា​ ​នស្សន​ធម៌​ ​មិន​វិនាស​ទៅ​ ​ចំពោះ​លើ​អាត្មាអញ​តែម្នាក់ឯង​ទេ​ ​ដោយពិត​នោះ​ ​ដំណើរ​មក​ ​ដំណើរ​ទៅ​ ​សេចក្តី​ច្យុតិ​ ​សេចក្តី​កើតឡើង​ ​នៃ​សត្វ​ទាំងឡាយ​ ​នៅ​មាន​ត្រឹមណា​ ​នស្សន​ធម៌​ ​របស់​សត្វ​ទាំងអស់​ ​វិនាស​ទៅ​ត្រឹមណោះ​ ​កា​លបើនស្សន​ធម៌​ ​វិនាស​ទៅ​ហើយ​ ​អាត្មាអញ​ ​គប្បី​សោក​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636853806547658086
ទៅកាន់ទំព័រ៖