ព្រះត្រៃបិដក ភាគ ៤៤
ភ្លេច អាត្មាអញ មិនគប្បីឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅបានផង ពួកជនជាសត្រូវ ក៏ត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាលបើនស្សនធម៌វិនាស ទៅហើយ អរិយសាវកនោះ មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ ហើយដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិស នោះបាន។ អរិយសាវក អ្នកមិនមានសរ គឺសោក រមែងញ៉ាំងខ្លួនឯង ឲ្យរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ អលព្ភនីយដ្ឋាន ៥ យ៉ាងនេះឯង ជាហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបាន (តាមប្រាថ្នា)។
ID: 636853806729878508
ទៅកាន់ទំព័រ៖