ព្រះត្រៃបិដក ភាគ ៤៤

​ប្រយោជន៍​ក្នុង​លោក​នេះ​ ​ទោះណាជា​តិចតួច​ ​បុគ្គល​មិនមែន​បាន​ ​ព្រោះ​សេចក្តី​សោក​ ​ព្រោះ​សេចក្តី​ខ្សឹកខ្សួល​ឡើយ​ ​ពួក​ជន​ជាស​ត្រូវ​ ​ឃើញ​ជន​នោះ​ ​កំពុង​សោក​ ​សង្រេង​ ​ដល់​នូវ​ទុក្ខ​ ​ជា​អ្នកមាន​ចិត្តត្រេកអរ​ ​លុះណាតែ​បណ្ឌិត​ ​អ្នក​ឈ្វេងយល់​ ​ក្នុង​ការវិនិច្ឆ័យ​ ​នូវ​ហេតុ​ ​និង​ផល​ ​ទើប​មិន​ញាប់ញ័រ​ ​ក្នុង​ឧបទ្រព​ទាំងឡាយ​ ​ពួក​ជន​ជាស​ត្រូវ​ ​ឃើញ​មុខ​បណ្ឌិត​នោះ​មិន​ប្រែប្រួល​ ​នៅ​ដដែល​ ​ហើយ​ខ្លួនឯង​ ​ក៏​ដល់​នូវ​ទុក្ខ​វិញ​ ​បុគ្គល​គប្បី​បាន​ប្រយោជន៍​ ​ក្នុង​ទីណា​ ​ដោយ​ប្រការ​ណា​ ​ៗ​ ​គប្បី​ព្យាយាម​ក្នុង​ទីនោះ​ ​ដោយ​ប្រការ​នោះ​ ​ៗ​ ​គឺ​ការ​និយាយ​សរសើរ​ក្តី​ ​ការ​រាយមន្ត​ក្តី​ ​ការ​និយាយ​ជា​សុភាសិត​ក្តី​ ​បវេណី​ ​(​វង្សត្រកូល​)​ ​ក្តី​ ​បើសិនជា​បុគ្គល​ដឹង​ច្បាស់​ថា​ ​ប្រយោជន៍​នេះ​ ​អាត្មាអញ​ក្តី​ ​បុគ្គល​ដទៃ​ក្តី​ ​មិន​គប្បី​បានទេ​ ​មិន​សោកសៅ​ ​គប្បី​អត់ធ្មត់​ថា​ ​កម្ម​ដ៏​មាំ​ ​(​អាត្មាអញ​ ​បាន​សន្សំទុក​ហើយ​)​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​ធ្វើ​ដូចម្តេច​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636853806917229224
ទៅកាន់ទំព័រ៖