ព្រះត្រៃបិដក ភាគ ៤៤

 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះរាជា​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ប្រថាប់​ក្នុង​ទី​ដ៏​សមគួរ​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​ព្រះនាង​មល្លិកា​ទេវី​ ​ទើបនឹង​ទិវង្គត​ទៅ​។​ ​លំដាប់នោះ​ ​មាន​បុរស​មួយ​នាក់​ ​ចូល​ទៅ​គាល់​ព្រះរាជា​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​ជិត​ព្រះកាណ៌​ ​នៃ​ព្រះរាជា​បសេនទិកោសល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះនាង​មល្លិកា​ទេវី​ ​ទិវង្គត​ទៅ​ហើយ​។​ ​កាល​រាជបុរស​ ​ក្រាបទូល​ដូច្នេះហើយ​ ​ព្រះរាជា​បសេនទិកោសល​ ​មានទុក្ខ​ទោមនស្ស​ ​មាន​ព្រះ​សុ​រង​ឱន​ចុះ​ ​មាន​ព្រះ​ភក្រ្ត​ជ្រប់​ ​គង់​សញ្ជប់សញ្ជឹង​ ​មិន​មាន​បដិភាណ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់​មានទុក្ខ​ទោមនស្ស​ ​មាន​ព្រះ​សុ​រង​ឱន​ចុះ​ ​មាន​ព្រះ​ភក្រ្ត​ជ្រប់​ ​សញ្ជប់សញ្ជឹង​ ​មិន​មាន​បដិភាណ​ ​ហើយ​បាន​ត្រាស់​នឹង​ព្រះរាជា​បសេនទិកោសល​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636853807076568338
ទៅកាន់ទំព័រ៖