ព្រះត្រៃបិដក ភាគ ៤៤

​បពិត្រមហារាជ​ ​អ​លព្ភ​នី​យ​ដ្ឋាន​ ​គឺ​ហេតុ​ដែល​សមណព្រាហ្មណ៍​ ​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ឬបុគ្គល​ណាមួយ​ ​ក្នុង​លោក​ ​មិន​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ហេតុ​មិន​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ថា​ ​ជរាធម៌​ ​កុំ​គ្រាំគ្រា​ឡើយ​ ​ដូច្នេះ​។​ ​បេ​។​ ​
​មិន​មានបាន​ព្រោះ​សោក​ ​ព្រោះ​ខ្សឹកខ្សួល​ឡើយ​។​ ​បេ​។​ ​កម្ម​ដ៏​មាំ​ ​(​អាត្មាអញ​ ​បាន​សន្សំទុក​ហើយ​)​ ​ឥឡូវនេះ​ ​អាត្មាអញ​ធ្វើ​ដូចម្តេច​ហ៎្ន​។​

 [​៥០​]​ ​សម័យមួយ​ ​នារ​ទៈ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​កុក្កុដា​រាម​ ​ទៀប​ក្រុង​បាត​លិ​បុត្ត​។​ ​ក៏​សម័យ​នោះ​ ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ ​ពេញ​ព្រះទ័យ​នៃ​ព្រះរាជា​មុ​ណ្ឌៈ​ ​ទិវង្គត​ទៅ​។​ ​កាល​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ពេញ​ព្រះទ័យ​ ​ទិវង្គត​ទៅ​ហើយ​ ​ទ្រង់​មិន​ស្រង់ទឹក​ ​មិន​ប្រោះព្រំ​ ​មិន​សោយក្រយា​ស្ងោយ​ ​មិន​ប្រកបការងារ​សោះ​ ​ទ្រង់​ជាប់​ព្រះទ័យ​តែ​នឹង​សរីរៈ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ទាំងយប់​ទាំង​ថ្ងៃ​។​ ​លំដាប់នោះ​ ​ព្រះរាជា​មុ​ណ្ឌៈ​ ​ទ្រង់​ត្រាស់​ហៅ​ ​សោ​កា​រក្ខា​មាត្យ​ ​ដែល​គាប់​ព្រះទ័យ​មក​ថា​ ​ម្នាល​សំឡាញ់​ ​ជាទីស្រឡាញ់​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ដាក់​នូវ​សរីរៈ​នាង​ភទ្ទា​ទេវី​ ​ទៅ​ក្នុង​ស្នូក​ប្រេង​ជា​វិការ​នៃ​ដែក​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636853807310541721
ទៅកាន់ទំព័រ៖