ព្រះត្រៃបិដក ភាគ ៤៤

​ហើយ​គ្រប​ដោយ​ស្នូក​ ​ដែក​ដទៃទៀត​ ​ទុកឲ្យ​យើង​គ្រាន់​ឃើញ​សរីរៈ​នាង​ភទ្ទា​ទេវី​ ​យូរ​ក្រែល​បន្តិច​។​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​មុ​ណ្ឌៈ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ដាក់​សរីរៈ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ក្នុង​ស្នូក​ប្រេង​ ​ជា​វិការ​នៃ​ដែក​ហើយ​ ​គ្រប​ដោយ​ស្នូក​ដែក​ដទៃទៀត​។​ ​លំដាប់នោះ​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទីស្រឡាញ់​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​ ​នេះ​ថា​ ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ ​ពេញ​ព្រះទ័យ​នៃ​ព្រះរាជា​មុ​ណ្ឌៈ​នេះ​ ​ទិវង្គត​ទៅ​ហើយ​ ​កាល​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ ​ពេញ​ព្រះទ័យ​ ​ទិវង្គត​ទៅ​ហើយ​ ​ព្រះរាជា​នោះ​ ​មិន​ស្រង់ទឹក​ ​មិន​ប្រោះព្រំ​ ​មិន​សោយក្រយា​ស្ងោយ​ ​មិន​ប្រកបការងារ​សោះ​ ​ទ្រង់​ជ្រប់​ទៅ​ក្នុង​សរីរៈ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ទាំងយប់​ ​ទាំង​ថ្ងៃ​។​ ​ព្រះរាជា​មុ​ណ្ឌៈ​ចូល​ទៅ​ជិត​សមណព្រាហ្មណ៍​ណា​ហ៎្ន​ ​ហើយ​ស្តាប់ធម៌​ ​របស់​សមណព្រាហ្មណ៍​ណា​ ​ទើបនឹង​គប្បី​លះបង់​ ​នូវ​សរ​ ​គឺ​សេចក្តី​សោក​ចេញ​បាន​។​ ​លំដាប់នោះ​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​នេះ​ ​គង់នៅ​ក្នុង​កុក្កុដា​រាម​ ​ទៀប​ក្រុង​បាត​លិ​បុត្ត​។​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636853807486351776
ទៅកាន់ទំព័រ៖