ព្រះត្រៃបិដក ភាគ ៤៤
[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម (សាសនធម៌)។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានសទ្ធា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានហិរិ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានឱត្តប្បៈ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបមិនឃ្លាត រមែងតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១
ID: 636853785073189817
ទៅកាន់ទំព័រ៖