ព្រះត្រៃបិដក ភាគ ៤៤

​ដ្បិតថា​ ​បុគ្គល​ប្រាកដ​ដូចជា​យើង​ ​មិនសមបើ​នឹង​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ ​នៅក្នុង​ដែន​ ​ដែល​មិនទាន់​បាន​ផ្តៀង​ជាមុន​ទេ​។​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​មុ​ណ្ឌៈ​ថា​ ​ព្រះករុណា​ ​ថ្លៃ​វិសេស​ ​ហើយ​ចូល​ទៅ​រក​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ទូល​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ ​ពេញ​ព្រះទ័យ​ ​របស់​ព្រះរាជា​មុ​ណ្ឌៈ​នេះ​ ​ទិវង្គត​ទៅ​ហើយ​។​ ​កាល​ព្រះ​នាង​ភទ្ទា​ទេវី​ ​ជាទីស្រឡាញ់​ ​ពេញ​ព្រះទ័យ​ ​ទិវង្គត​ទៅ​ហើយ​ ​ព្រះរាជា​នោះ​ ​ទ្រង់​មិន​ស្រង់ទឹក​ ​មិន​ប្រោះព្រំ​ ​មិន​សោយក្រយា​ស្ងោយ​ ​មិន​ប្រកបការងារ​ ​ទ្រង់​ជ្រប់​ព្រះទ័យ​ ​តែ​ក្នុង​សរីរៈ​ព្រះ​នាង​ភទ្ទា​ទេវី​ ​ទាំងយប់​ទាំង​ថ្ងៃ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​សូម​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​មេត្តា​សំដែងធម៌​ ​ដល់​ព្រះរាជា​មុ​ណ្ឌៈ​ឲ្យ​ទាន​ ​ឲ្យ​ព្រះរាជា​មុ​ណ្ឌៈ​ ​ទ្រង់ព្រះ​សណ្តាប់​ធម៌​ ​នៃ​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​ហើយ​លះបង់​នូវ​សរ​ ​គឺ​សោក​បាន​។​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636853808016542101
ទៅកាន់ទំព័រ៖