ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​បុរស​ ​ជាទីស្រឡាញ់​ ​ព្រះរាជា​មុ​ណ្ឌៈ​ ​សំគាល់​កាលគួរ​ ​ដែល​ស្តេច​មក​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ ​ចូល​ទៅ​គាល់​ព្រះរាជា​មុ​ណ្ឌៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ក្រាបទូល​ព្រះរាជា​មុ​ណ្ឌៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​បើកឱកាស​ថ្វាយ​ហើយ​។​ ​ព្រះ​សម្មតិទេព​ ​សំគាល់​កាលគួរ​នឹង​ស្តេច​ទៅ​ឥឡូវនេះ​ចុះ​។​ ​ម្នាល​សំឡាញ់​ ​ជាទីស្រឡាញ់​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រើ​នាយ​សារថី​ ​ឲ្យ​រៀប​យាន​ល្អ​ ​ៗ​។​ ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​មុ​ណ្ឌៈ​ថា​ ​ព្រះករុណា​ ​ថ្លៃ​វិសេស​ ​ហើយ​ប្រើ​នាយ​សារថី​ ​ឲ្យ​រៀប​យាន​ល្អ​ ​ៗ​ ​ហើយ​ក្រាបទូល​ព្រះរាជា​មុ​ណ្ឌៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យាន​ល្អ​ ​ៗ​ ​សម្រាប់​ព្រះអង្គ​ ​រៀបចំ​រួចស្រេច​ហើយ​។​ ​ព្រះ​សម្មតិទេព​ ​សំគាល់​កាលគួរ​ ​ដែល​ព្រះអង្គ​នឹង​ស្តេច​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះរាជា​មុ​ណ្ឌៈ​ ​ស្តេច​ឡើង​គង់​យាន​ល្អ​ ​ៗ​ ​ចូល​ទៅ​ឯ​កុក្កុដា​រាម​ ​ដោយ​យាន​ល្អ​ ​ៗ​ ​ដោយ​អានុភាព​ធំ​ ​ដើម្បី​ចួប​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636853808173821097
ទៅកាន់ទំព័រ៖