ព្រះត្រៃបិដក ភាគ ៤៤
ទីដែលយានទៅបានត្រឹមណា ព្រះរាជាក៏ស្តេចទៅ ដោយយានត្រឹមនោះ ហើយស្តេចចុះអំពីយាន ទ្រង់ព្រះដំណើរ ដោយព្រះបាទ ចូលទៅអារាម។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ចូលទៅរកព្រះនារទៈដ៏មានអាយុ លុះស្តេចចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ លុះព្រះរាជាមុណ្ឌៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះនារទៈដ៏មានអាយុ ថ្វាយព្រះពរ យ៉ាងនេះថា ថ្វាយព្រះពរ មហារាជ អលព្ភនីយដ្ឋាន គឺហេតុ ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមប្រាថ្នានេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបាន តាមសេចក្តីប្រាថ្នាថា ជរាធម៌ កុំគ្រាំគ្រាឡើយ ព្យាធិធម៌ កុំឈឺចាប់ ដូច្នេះឡើយ... មរណធម៌ កុំស្លាប់ដូច្នេះឡើយ... ខយធម៌ កុំអស់ទៅដូច្នេះឡើយ... ហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមសេចក្តីប្រាថ្នាថា នស្សនធម៌ កុំវិនាសទៅដូច្នេះ។ បពិត្រមហារាជ ជរាធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់
ID: 636853808366902141
ទៅកាន់ទំព័រ៖