ព្រះត្រៃបិដក ភាគ ៤៤
រមែងគ្រាំគ្រាទៅ បុថុជ្ជននោះ មិនពិចារណា ក្នុងជរាធម៌ ដែលគ្រាំគ្រាទៅ ដូច្នេះថា ជរាធម៌ មិនគ្រាំគ្រា ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅមានដរាបណា ជរាធម៌ របស់សត្វទាំងឡាយទាំងអស់ រមែងគ្រាំគ្រាទៅ ដរាបនោះ កាលបើជរាធម៌ គ្រាំគ្រាទៅហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ ក៏មានចិត្តត្រេកអរផង មិត្តសំឡាញ់ ក៏តូចចិត្តផងដូច្នេះ។ កាលបើជរាធម៌នោះ គ្រាំគ្រាហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ នេះហៅថា បុថុជ្ជន អ្នកមិនបានស្តាប់ ត្រូវសរ គឺសោក ដែលលាបដោយថ្នាំពិសចាក់ហើយ ញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ បពិត្រមហារាជ មួយទៀត ព្យាធិធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ តែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ រមែងអស់ទៅ… នស្សនធម៌ រមែងវិនាសទៅ បុថុជ្ជននោះ
ID: 636853808545202339
ទៅកាន់ទំព័រ៖