ព្រះត្រៃបិដក ភាគ ៤៤

​​មិន​ពិចារណា​ ​ក្នុង​នស្សន​ធម៌​ ​ដែល​វិនាស​ទៅ​ហើយ​ ​ដូច្នេះ​ថា​ ​នស្សន​ធម៌​ ​មិន​វិនាស​ទៅ​ ​ចំពោះ​លើ​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដោយពិត​នោះ​ ​ដំណើរ​មក​ ​ដំណើរ​ទៅ​ ​សេចក្តី​ច្យុតិ​ ​សេចក្តី​កើតឡើង​ ​របស់​សត្វ​ទាំងឡាយ​ ​នៅ​មាន​ត្រឹមណា​ ​នស្សន​ធម៌​ ​របស់​សត្វ​ទាំងអស់​ ​រមែង​វិនាស​ទៅ​ត្រឹមនោះ​ ​កា​លបើនស្សន​ធម៌​ ​វិនាស​ទៅ​ហើយ​ ​អាត្មាអញ​ ​ក៏​គប្បី​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​អាត្មាអញ​ ​មិន​ឃ្លាន​ភត្ត​ផង​ ​សម្បុរ​អាក្រក់​ ​គប្បី​ធ្លាក់ចុះ​ក្នុង​កាយ​ផង​ ​ការងារ​ក៏​មិន​ប្រព្រឹត្ត​ ​ទៅ​ផង​ ​ពួក​ជន​ជាស​ត្រូវ​ ​មានចិត្ត​ត្រេកអរ​ផង​ ​មិត្រ​សំឡាញ់​តូចចិត្ត​ផង​ ​កា​លបើនស្សន​ធម៌​ ​វិនាស​ទៅ​ហើយ​ ​បុថុជ្ជន​នោះ​ ​ក៏​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​បពិត្រមហារាជ​ ​នេះ​ហៅថា​ ​បុថុជ្ជន​មិនបាន​ស្តាប់​ ​ដែល​សរ​ ​គឺ​សោក​ ​លាប​ដោយ​ថ្នាំពិស​ចាក់​ហើយ​ ​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​ក្តៅក្រហាយ​។​ ​បពិត្រមហារាជ​ ​ជរាធម៌​ ​របស់​អរិយ​សាវក​ ​អ្នក​បាន​ស្តាប់​ហើយ​ ​គ្រាំគ្រា​ទៅ​ ​អរិយ​សាវក​នោះ​ ​ពិចារណា​ក្នុង​ជរាធម៌​ ​ដែល​គ្រាំគ្រា​ទៅ​ហើយ​ ​ដូច្នេះ​ថា​ ​ជរាធម៌​ ​មិន​គ្រាំគ្រា​ទៅ​ ​ចំពោះ​លើ​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដោយពិត​នោះ​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636853808716882159
ទៅកាន់ទំព័រ៖