ព្រះត្រៃបិដក ភាគ ៤៤

​ដំណើរ​មក​ ​ដំណើរ​ទៅ​ ​សេចក្តី​ច្យុតិ​ ​សេចក្តី​កើតឡើង​ ​របស់​សត្វ​ទាំងឡាយ​ ​នៅ​មាន​ត្រឹមណា​ ​ជរាធម៌​ ​របស់​សត្វ​ទាំងអស់​ ​រមែង​គ្រាំគ្រា​ទៅ​ត្រឹមនោះ​ ​កាលបើ​ជរាធម៌​ ​គ្រាំគ្រា​ហើយ​ ​អាត្មាអញ​ ​គប្បី​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​អាត្មាអញ​ ​គប្បី​មិន​ឃ្លាន​ភត្ត​ផង​ ​សម្បុរ​អាក្រក់​ ​ក៏​ធ្លាក់ចុះ​ក្នុង​កាយ​ផង​ ​ការងារ​មិន​ប្រព្រឹត្តទៅ​ផង​ ​ពួក​ជន​ជាស​ត្រូវ​ ​មានចិត្ត​ត្រេកអរ​ផង​ ​ពួក​មិត្រ​សំឡាញ់​ ​តូចចិត្ត​ផង​។​ ​កាលបើ​ជរាធម៌​ ​គ្រាំគ្រា​ហើយ​ ​អរិយ​សាវក​នោះ​ ​ក៏​មិន​សោកសង្រេង​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ភ្លេច​ ​បពិត្រមហារាជ​ ​បុថុជ្ជន​ ​អ្នក​មិនបាន​ស្តាប់​ ​ដែល​សរ​ ​គឺ​សោក​ ​លាប​ដោយ​ថ្នាំពិស​ណា​ចាក់​ហើយ​ ​រមែង​ញ៉ាំង​ខ្លួន​ឲ្យ​ក្តៅក្រហាយ​ ​នេះ​ហៅថា​ ​អរិយ​សាវក​ ​អ្នក​បាន​ស្តាប់​ ​បាន​ដក​នូវ​សរ​ ​គឺ​សោក​ ​ដែល​លាប​ដោយ​ថ្នាំពិស​នោះ​បាន​។​ ​អរិយ​សាវក​ ​ដែល​មិន​មាន​សរ​ ​គឺ​សោក​ ​រមែង​ញ៉ាំង​ខ្លួនឯង​ ​ឲ្យ​រលត់ទុក្ខ​បាន​។​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ព្យាធិធម៌​ ​របស់​អរិយ​សាវក​ ​អ្នក​បាន​ស្តាប់​ហើយ​ ​រមែង​ឈឺចាប់​…​ ​មរណធម៌​ ​រមែង​ស្លាប់​…​ ​ខយ​ធម៌​ ​រមែង​អស់​ទៅ​…​ ​នស្សន​ធម៌​ ​រមែង​វិនាស​ទៅ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636853808898042520
ទៅកាន់ទំព័រ៖