ព្រះត្រៃបិដក ភាគ ៤៤
អរិយសាវកនោះ ពិចារណា ក្នុងនស្សនធម៌ ដែលវិនាសទៅ ដូច្នេះថា នស្សនធម៌ មិនវិនាសទៅ ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែងវិនាសទៅត្រឹមនោះ កាលបើនស្សនធម៌ វិនាសទៅហើយ អាត្មាអញសោត គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ ក៏ធ្លាក់ចុះក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាលបើនស្សនធម៌ វិនាសទៅហើយ អរិយសាវកនោះ ក៏មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ បុថុជ្ជនអ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួន ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ បានដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក មិនមានសរ គឺសោក
ID: 636853809072542501
ទៅកាន់ទំព័រ៖