ព្រះត្រៃបិដក ភាគ ៤៤

​រមែង​ញ៉ាំង​ខ្លួន​ ​ឲ្យ​រលត់ទុក្ខ​បាន​។​ ​បពិត្រមហារាជ​ ​អ​លព្ភ​នី​យ​ដ្ឋាន​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​សមណព្រាហ្មណ៍​ ​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ឬបុគ្គល​ណាមួយ​ក្នុង​លោក​ ​មិន​គប្បី​បាន​តាមប្រាថ្នា​។​
​ប្រយោជន៍​ក្នុង​លោក​នេះ​ ​សូម្បី​បន្តិចបន្តួច​ ​បុគ្គល​មិនបាន​ ​ព្រោះ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ឡើយ​ ​ពួក​ជន​ជាស​ត្រូវ​ ​ឃើញ​បុគ្គល​នុ៎ះ​ ​កំពុង​សោកសៅ​ ​ដល់​នូវ​ទុក្ខ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​លុះណាតែ​បណ្ឌិត​ ​អ្នក​ឈ្វេងយល់​នូវ​ហេតុផល​ ​ទើប​មិន​ញាប់ញ័រ​ ​ក្នុង​ឧបទ្រព​ទាំងឡាយ​ ​ពួក​ជន​ជាស​ត្រូវ​ ​ឃើញ​ ​(​ទឹក​)​ ​មុខ​បណ្ឌិត​នោះ​ ​មិន​ប្រែប្រួល​ប្លែក​អំពី​ដើម​ ​ក៏​កើតទុក្ខ​វិញ​ ​បុគ្គល​គប្បី​បាន​ប្រយោជន៍​ ​ក្នុង​ទីណា​ ​ដោយ​ប្រការ​ណា​ ​ៗ​ ​គប្បី​ព្យាយាម​ ​ក្នុង​ទីនោះ​ ​ៗ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ៗ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636853809302565658
ទៅកាន់ទំព័រ៖