ព្រះត្រៃបិដក ភាគ ៤៤

​គឺ​ការ​និយាយ​សរសើរ​ក្តី​ ​ការ​រាយមន្ត​ក្តី​ ​ការ​និយាយ​ជា​សុភាសិត​ក្តី​ ​ការ​ផ្តល់​ឲ្យ​ក្តី​ ​បវេណី​ក្តី​ ​បើ​បុគ្គល​ដឹង​ថា​ ​ប្រយោជន៍​នុ៎ះ​ ​អាត្មាអញ​ក្តី​ ​អ្នកដទៃ​ក្តី​ ​មិន​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ទេ​ ​ហើយ​មិន​សោកសៅ​ ​គប្បី​អត់ធ្មត់​ថា​ ​កម្ម​ដ៏​មាំ​ ​(​អាត្មាអញ​ ​បាន​សន្សំទុក​ហើយ​)​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​។​

 ​កាល​ព្រះ​នារ​ទៈ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ព្រះរាជា​មុ​ណ្ឌៈ​ ​បាន​ទូល​ព្រះ​នារ​ទៈ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ធម្មបរិយាយ​នេះ​ ​ឈ្មោះ​អ្វី​។​ ​បពិត្រមហារាជ​ ​ធម្មបរិយាយ​នេះ​ ​ឈ្មោះថា​ ​សោ​ក​សល្ល​ហរ​ណៈ​ ​គឺ​ឧបាយ​ ​ជា​គ្រឿង​ដក​នូវ​សរ​ ​គឺ​សោក​។​ ​បពិត្រ​ព្រះករុណា​ ​មែនហើយ​ ​ហៅថា​ ​សោ​ក​សល្ល​ហរ​ណ​ធម៌​ ​បពិត្រ​ព្រះករុណា​ ​មែនហើយ​ ​ហៅថា​ ​សោ​ក​សល្ល​ហរ​ណ​ធម៌​ ​បពិត្រ​ព្រះករុណា​ ​ខ្ញុំ​ព្រះករុណា​ ​បាន​ស្តាប់​ធម្មបរិយាយ​នេះ​ហើយ​ ​ក៏​លះបង់​នូវ​សរ​ ​គឺ​សោក​បាន​។​ ​លំដាប់នោះ​ ​ព្រះរាជា​មុ​ណ្ឌៈ​ ​ត្រាស់​ហៅ​សោ​កា​រក្ខា​មាត្យ​ ​ជាទី​គាប់​ព្រះទ័យ​ថា​ ​ម្នាល​សំឡាញ់​ ​ជាទីស្រឡាញ់​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​រំលាយ​សរីរៈ​នាង​ភទ្ទា​ទេវី​ ​ហើយ​កសាង​ព្រះ​ស្តូប​ ​ដើម្បី​បញ្ចុះធាតុ​នាង​ភទ្ទា​ទេវី​នោះ​។​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​យើង​នឹង​ងូតទឹក​ផង​ ​ប្រោះព្រំ​ផង​ ​បរិភោគ​ភត្ត​ផង​ ​ប្រកបការងារ​ទាំងឡាយ​ផង​។​

​ចប់​ ​មុ​ណ្ឌ​រាជ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636853809663596308
ទៅកាន់ទំព័រ៖