ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​រមែង​មិន​ឃ្លាត​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមាន​បញ្ញា​ ​រមែង​មិន​ឃ្លាត​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​មិន​ឃ្លាត​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​បាន​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​មិន​មាន​សេចក្តី​ ​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​តែង​ឃ្លាត​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​។​ ​ប្រកប​ ​ដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​សទ្ធា​ ​មិន​មាន​ ​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​តែង​ឃ្លាត​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​ហិរិ​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោត​ ​ក្រែង​ ​តែង​ឃ្លាត​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​ ​ឱត្តប្បៈ​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​តែង​ឃ្លាត​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ ​ព្រះ​សទ្ធម្ម​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ខ្ជិលច្រអូស​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​ ​សេចក្តី​កោតក្រែង​ ​តែង​ឃ្លាត​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636853785268700999
ទៅកាន់ទំព័រ៖