ព្រះត្រៃបិដក ភាគ ៤៤
ទុតិយបណ្ណាសក
នីវរណវគ្គ
[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ព្យាបាទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១។
ID: 636853810287101970
ទៅកាន់ទំព័រ៖