ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត មិនបានលះបង់ធម៌ ៥ នេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ នឹងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌
(១) តទៅ ដោយប្រាជ្ញាមិនមានកម្លាំង និងមានកម្លាំងថយ ដូច្នេះនុ៎ះ មិនជាហេតុ ជាទីតាំងឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង ហូរចុះអំពីភ្នំ ប្រព្រឹត្តទៅកាន់ទីឆ្ងាយ មានខ្សែទឹកដ៏រហ័ស ហូរនាំយកទាំងសំណាត់ទៅ មានបុរស បើកមាត់ប្រឡាយ សងខាងស្ទឹងនោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ខ្សែទឹកត្រង់កណ្តាលស្ទឹងនោះ នឹងហូររាចសាចព្រាច ទៅផ្សេងៗ មិនប្រព្រឹត្តទៅកាន់ទីឆ្ងាយបាន មានខ្សែទឹកមិនបានរហ័ស ទាំងមិនបានហូរនាំយកសំណាត់ទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានលះនូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន
(១) សំដៅយកកម្មបថ ទាំង១០។ អដ្ឋកថា។
ID: 636853810588269196
ទៅកាន់ទំព័រ៖