ព្រះត្រៃបិដក ភាគ ៤៤

​ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ ​ដឹង​នូវ​ប្រយោជន៍​ទាំងពីរ​ ​ឬ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ញាណទស្សន​វិសេស​ ​ល្មម​ឲ្យបាន​ ​នូវ​អរិយភាព​ដ៏​លើសលុប​ ​ជាង​មនុស្សធម៌​តទៅ​ ​ដោយ​ប្រាជ្ញា​មិន​មាន​កម្លាំង​ ​និង​មាន​កម្លាំង​ថយ​ ​ដូច្នេះ​នុ៎ះ​ ​ក៏​មិនជា​ហេតុ​ ​ជាទី​តាំង​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ភិក្ខុ​នោះ​ ​បាន​លះបង់​នូវ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ដែល​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​និង​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​ដឹង​នូវ​ប្រយោជន៍​អ្ន​ដទៃ​ ​ដឹង​នូវ​ប្រយោជន៍​ទាំងពីរ​ ​ឬ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ញាណទស្សន​វិសេស​ ​ល្មម​ឲ្យបាន​នូវ​អរិយភាព​ដ៏​លើសលុប​ ​ជាង​មនុស្សធម៌​តទៅ​ ​ដោយ​ប្រាជ្ញា​មាន​កម្លាំង​ ​ដូច្នេះ​ ​នេះ​ទើប​ជាហេតុ​ ​ជាទី​តាំង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្ទឹង​ ​ហូរ​ចុះ​អំពី​ភ្នំ​ ​ប្រព្រឹត្តទៅ​កាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​ដ៏​រហ័ស​ ​ហូរ​នាំ​យក​ទាំង​សំណាត់​ទៅ​ ​មាន​បុរស​ ​ទប់មាត់​ប្រឡាយ​សងខាង​ស្ទឹង​នោះ​ ​កាលបើ​យ៉ាងនេះ​ ​ខ្សែទឹក​ត្រង់​កណ្តាល​ស្ទឹង​នោះ​ ​មិនបាន​ហូរ​រាច​សាច​ព្រាច​ទៅ​ផ្សេង​ៗ​ ​ល្មម​ប្រព្រឹត្តទៅ​កាន់​ទី​ឆ្ងាយ​ ​ជា​ខ្សែទឹក​ដ៏​រហ័ស​ ​ទាំង​ហូរ​នាំ​យក​សំណាត់​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​សោត​ ​បាន​លះបង់​នូវ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ដែល​ជា​គ្រឿ​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​និង​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636853810864845015
ទៅកាន់ទំព័រ៖