ព្រះត្រៃបិដក ភាគ ៤៤

​ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ ​ដឹង​នូវ​ប្រយោជន៍​ទាំងពីរ​ ​ឬ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ញាណទស្សន​វិសេស​ ​ល្មម​ឲ្យបាន​នូវ​អរិយភាព​ ​ដ៏​លើសលុប​ ​ជាង​មនុស្សធម៌​តទៅ​ ​ដោយ​ប្រាជ្ញា​មាន​កម្លាំង​ ​ដូច្នេះ​ ​នេះ​ក៏​ជាហេតុ​ ​ជាទី​តាំង​ ​យ៉ាងនោះ​ដែរ​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ពោល​ថា​ ​គំនរ​អកុសល​ ​(​បើ​)​ ​ពោល​ឲ្យ​ត្រូវ​ ​គួរ​ហៅថា​ ​នី​វរ​ណៈ​ ​៥​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​អកុសល​ទាំងអស់​ ​ក៏​គឺ​នី​វរ​ណៈ​ទាំង​ ​៥​ ​យ៉ាងនេះ​។​ ​នី​វរ​ណៈ​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ពោល​ថា​ ​គំនរ​អកុសល​ ​(​បើ​)​ ​ពោល​ឲ្យ​ត្រូវ​ ​គួរ​ហៅថា​ ​នី​វរ​ណៈ​ ​៥​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនរ​អកុសល​ទាំងអស់​ ​ក៏​គឺ​នី​វរ​ណៈ​ ​៥​ ​យ៉ាងនេះ​។​
 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អង្គ​ ​៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​ញាណ​ ​គ្រឿង​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​ជា​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636853811099948462
ទៅកាន់ទំព័រ៖