ព្រះត្រៃបិដក ភាគ ៤៤

​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​១​ ​ជា​អ្នក​មិន​មាន​អាពាធ​ ​មិន​មានទុក្ខ​ ​ប្រកបដោយ​ធាតុភ្លើង​ ​សម្រាប់​ដុត​កំ​ដៅ​យ៉ាង​ល្មម​ ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ជា​យ៉ាង​កណ្តាល​ ​គួរ​នឹង​ធ្វើ​ព្យាយាម​បាន​ ​១​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ជា​អ្នកធ្វើ​ខ្លួន​ ​ឲ្យ​ប្រាកដ​តាមពិត​ ​ក្នុង​សំណាក់​គ្រូ​ ​និង​ពួក​សព្រហ្មចារី​ជា​វិញ្ញូ​ជន​ ​១​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ ​ធ្វើកុសល​ធម៌​ ​ឲ្យ​សម្រេច​ ​មាន​កម្លាំង​ប្រឹង​សង្វាត​ ​មិន​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​កុសលធម៌​ ​១​ ​ជា​អ្នកមាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​អាច​កំណត់​នូវ​ការ​កើត​ ​និង​ការ​រលត់​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​ ​(​កិលេស​)​ ​អាច​កំណត់​នូវ​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ទុក្ខ​ដោយ​ប្រពៃ​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​មាន​ ​៥​ ​នេះឯង​។​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស​ម័យ​ ​(​សម័យ​មិន​គួរ​)​ ​៥​ ​យ៉ាងនេះ​ ​ដើម្បី​ព្យាយាម​។​ ​អស​ម័យ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​គ្រាំគ្រា​ ​ត្រូវ​ជរា​គ្រប​សង្កត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អស​ម័យ​ ​ទី១​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ព្យាធិ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636853811304470160
ទៅកាន់ទំព័រ៖