ព្រះត្រៃបិដក ភាគ ៤៤

ត្រូវ​ព្យាធិ​គ្រប​សង្កត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អស​ម័យ​ ​ទី២​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ស្រុក​អំណត់​អត់បាយ​ ​មាន​ស្រូវ​មិនល្អ​ ​រក​បិណ្ឌបាត​បាន​ដោយ​ក្រ​ ​មិន​ងាយ​បុគ្គល​ព្យាយាម​ ​ស្វែងរក​អាហារ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អស​ម័យ​ ​ទី៣​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​(​ស្រុក​)​ ​មាន​ភ័យ​(​១​)​ ​មានការ​រំភើប​កក្រើក​ ​ក្នុង​ដងព្រៃ​ ​ពួក​អ្នកជនបទ​ ​ក៏​នាំគ្នា​ឡើង​កាន់​ចក្ក​យាន​ ​ហើយ​បរ​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អស​ម័យ​ ​ទី៤​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​សង្ឃ​បែកគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែកគ្នា​ហើយ​ ​ការ​ជេរ​គ្នានឹងគ្នា​ ​ក៏​រមែង​មាន​ ​ការ​ប្រទេច​គ្នានឹងគ្នា​ ​ក៏​រមែង​មាន​ ​ការ​និយាយ​បោះបោក​គ្នានឹងគ្នា​ ​ក៏​រមែង​មាន​ ​ការបោះបង់​ចោល​គ្នានឹងគ្នា​ ​ក៏​រមែង​មាន​ ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ក្នុង​សង្ឃ​នោះ​ឯង​ ​ក៏​នៅតែ​មិន​ជ្រះថ្លា​ ​ពួក​ជន​ខ្លះ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ក៏​បែរចិត្ត​ផ្សេង​ទៅវិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អស​ម័យ​ ​ទី៥​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អស​ម័យ​ ​ដើម្បី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស​ម័យ​ ​(​សម័យ​មិន​គួរ​)​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដើម្បី​ព្យាយាម​។​ ​
​(​១​)​ ​បាន​សេចក្តី​ថា​ ​ស្រុក​កើត​ចម្បាំង​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636853811602997235
ទៅកាន់ទំព័រ៖