ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ សម័យ ៥ យ៉ាងនេះ ដើម្បីព្យាយាម។ សម័យ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្មេងកំឡោះ ពេញកម្លាំង មានសក់ខ្មៅ ប្រកបដោយវ័យកំពុងចំរើន គឺវ័យជាបឋម ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី១ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយធាតុភ្លើង ជាគ្រឿងដុតកំដៅយ៉ាងល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដើម្បីព្យាយាមបាន ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី២ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្រុកសម្បូរភិក្ខាមានស្រូវល្អ រកបិណ្ឌបាតបានងាយ បុគ្គលងាយព្យាយាមស្វែងរកអាហារបាន ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៣ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកមនុស្សព្រមព្រៀងគ្នា រួសរាយរកគ្នា មិនវិវាទគ្នា រលាយចូលគ្នា ដូចទឹកដោះលាយនឹងទឹក សំឡឹងមើលគ្នា ទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៤ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃព្រមព្រៀងគ្នា រួសរាយរកគ្នា មិនវិវាទគ្នា មានបាលីសម្រាប់សំដែងឡើងតែមួយ នៅជាសុខសប្បាយ
ID: 636853811785087650
ទៅកាន់ទំព័រ៖