ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការជេរគ្នានឹងគ្នា ក៏មិនមាន ការប្រទេចគ្នានឹងគ្នា ក៏មិនមាន ការស្រដីបោះបោករកគ្នានឹងគ្នា ក៏មិនមាន ការលះបង់ចោលគ្នានឹងគ្នា ក៏មិនមាន ពួកជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃនោះ ក៏ជ្រះថ្លាឡើង ពួកជនដែលជ្រះថ្លាហើយ ក៏រឹតតែជ្រះថ្លាក្រៃពេក ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៥ គួរប្រព្រឹត្ត ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ យ៉ាងនេះឯង ជាសម័យ គួរប្រព្រឹត្ត ដើម្បីព្យាយាម។
[៥៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ ជនពីរនាក់ គឺភិក្ខុ ១ ភិក្ខុនី ១ ជាមាតា និង បុត្រ បានចូលទៅនៅចាំវស្សា ទៀបក្រុងសាវត្ថី។ ជនទាំងពីរនោះ ជាអ្នកប្រាថ្នាឲ្យឃើញគ្នានឹងគ្នាជារឿយៗ គឺមាតា ក៏ជាអ្នកប្រាថ្នាឲ្យឃើញបុត្ររឿយៗ ចំណែកបុត្រ ក៏ជាអ្នកប្រាថ្នាឲ្យឃើញមាតារឿយៗ។ ការនៅច្រឡូកច្រឡំ
ID: 636853811971648321
ទៅកាន់ទំព័រ៖