ព្រះត្រៃបិដក ភាគ ៤៤

​កើតមាន​ ​ព្រោះ​ជន​ទាំងនោះ​ ​បានឃើញ​គ្នា​រឿយ​ៗ​ ​កាលបើ​ការ​នៅ​ច្រឡូកច្រឡំ​មាន​ហើយ​ ​សេចក្តី​ស្និទ្ធស្នាល​ ​ក៏​កើតមាន​ ​កាលបើ​មាន​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​សេចក្តី​ស៊ប់ចិត្ត​ ​ក៏​កើតមាន​។​ ​ជន​ទាំងពីរ​នោះ​ ​លុះ​មានចិត្ត​ចុះ​ស៊ប់​ ​រកគ្នា​ហើយ​ ​ក៏​មិនបាន​លាសិក្ខា​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាព​ ​នៃ​ខ្លួន​មាន​កម្លាំង​ថយ​ ​ស្រាប់តែ​សេព​នូវ​មេថុនធម្ម​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មាន​ជន​ពីរ​នាក់​ ​គឺ​ភិក្ខុ​ ​១​ ​ភិក្ខុនី​ ​១​ ​ជា​មាតា​ ​និង​បុត្ត​ ​បាន​ចូល​មក​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​។​ ​ជន​ទាំងពីរ​នោះ​ ​ជា​អ្នក​ប្រាថ្នា​ឲ្យ​ឃើញ​គ្នានឹងគ្នា​ ​ជា​រឿយ​ៗ​ ​គឺ​មាតា​ ​ក៏​ជា​អ្នក​ប្រាថ្នា​ ​ឲ្យ​ឃើញ​បុ​ត្រ​រឿយ​ៗ​ ​ចំណែក​បុត្រ​ ​ក៏​ជា​អ្នក​ប្រាថ្នា​ ​ឲ្យ​ឃើញ​មា​តា​រឿយ​ៗ​។​ ​ការ​នៅ​ច្រឡូកច្រឡំ​គ្នា​កើតមាន​ ​ក៏​ព្រោះ​ជន​ទាំងពីរ​នោះ​ ​បានឃើញ​គ្នា​រឿយ​ៗ​ ​កាលបើ​មានការ​នៅ​ច្រឡូកច្រឡំ​ហើយ​ ​សេចក្តី​ស្និទ្ធស្នាល​ ​ក៏​កើតមាន​ ​កាលបើ​មាន​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​សេចក្តី​ស៊ប់ចិត្ត​ ​ក៏​កើតមាន​។​ ​ជន​ទាំងពីរ​នោះ​ ​លុះ​មានចិត្ត​ចុះ​ស៊ប់​ ​រកគ្នា​ហើយ​ ​ក៏​មិនបាន​លាសិក្ខា​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ភាព​នៃ​ខ្លួន​មាន​កម្លាំង​ថយ​ ​ស្រាប់តែ​សេព​មេថុនធម្ម​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636853812156668903
ទៅកាន់ទំព័រ៖