ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមាន សេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា មានសេចក្តីគោរព មានសេចក្តីកោតក្រែង
ID: 636853785444981082
ទៅកាន់ទំព័រ៖