ព្រះត្រៃបិដក ភាគ ៤៤
ជន គឺមាតុគ្រាមនុ៎ះ មិនមែនបៀតបៀនបុរស តែ (ត្រឹមរស់នៅ) ប៉ុណ្ណោះទេ ទោះបីហើមប៉ោង ឬស្លាប់ហើយ ក៏ (គង់នៅតែបៀតបៀនដែរ)។ កាមគុណទាំង ៥ នុ៎ះ គឺរូប សំឡេង ក្លិន រស ផ្សព្វ ដែលជាតម្រេកនៃចិត្ត រមែងប្រាកដ ក្នុងរូបនៃស្រ្តី។ កាលបុរសទាំងនោះ ដែលជំនន់ គឺកាមកួចនាំទៅ មិនបានកំណត់ដឹង នូវកាមទាំងឡាយ រមែងធ្វើនូវគតិ និងការកើតរឿយៗ អស់វដ្តកាល ក្នុងសង្សារវដ្តទៅខាងមុខ។ លុះតែបុរសទាំងឡាយណា កំណត់ដឹង នូវកាមទាំងឡាយបាន ទើបបុរសនោះ មិនមានភ័យអំពីទីណាឡើយ ឬបុរសទាំងឡាយណា បានដល់នូវការអស់ទៅ នៃអាសវៈ ក្នុងលោកហើយ បុរសទាំងនោះ ទើបឈ្មោះថា បានដល់នូវត្រើយ គឺព្រះនិព្វាន។
[៥៦] គ្រានោះឯង មានភិក្ខុមួយរូប បានចូលទៅរកឧបជ្ឈាយ៍របស់ខ្លួន លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧបជ្ឈាយ៍របស់ខ្លួនថា បពិត្រព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំ មានសភាពធ្ងន់ ទាំងទិស ក៏មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏មិនជាក់ច្បាស់ដល់ខ្ញុំ ថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ
ID: 636853812796505500
ទៅកាន់ទំព័រ៖