ព្រះត្រៃបិដក ភាគ ៤៤
ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈ ទាំងសេចក្តីអផ្សុក សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មានដល់ខ្ញុំ។ លំដាប់នោះឯង ភិក្ខុនោះ បាននាំភិក្ខុជាសទ្ធិវិហារិកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ពោលយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំ មានសភាពធ្ងន់ ទាំងទិស ក៏មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏មិនជាក់ច្បាស់ដល់ខ្ញុំថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈទាំងសេចក្តីអផ្សុក សេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ក៏មានដល់ខ្ញុំ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ហេតុនុ៎ះ រមែងមានយ៉ាងហ្នឹងឯង។ កាលបើភិក្ខុ មិនបានគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន មិនបានប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណា រាវរក នូវពួកធម៌ជាកុសល អស់រាត្រីខាងដើម និងរាត្រីខាងចុង មិនបានប្រឹងប្រកបព្យាយាម ចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃពោធិញ្ញាណ កាយរបស់ភិក្ខុនោះ រមែងមានសភាពធ្ងន់ ទាំងទិស ក៏មិនបានប្រាកដ ដល់ភិក្ខុនោះ ធម៌ទាំងឡាយ
ID: 636853812975665747
ទៅកាន់ទំព័រ៖