ព្រះត្រៃបិដក ភាគ ៤៤

​ក៏​មិន​ជាក់ច្បាស់​ ​ដល់​ភិក្ខុ​នោះ​ ​ថីនមិទ្ធៈ​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ ​រមែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ទាំង​សេចក្តី​អផ្សុក​ ​សេចក្តី​សង្ស័យ​ក្នុង​ធម៌​ទាំងឡាយ​ ​ក៏​មានដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​អ្នក​ត្រូវ​សិក្សា​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​ពិចារណា​ ​រាវរក​ ​នូវ​ពួក​ធម៌​ជាកុសល​ ​អស់​រាត្រី​ខាងដើម​ ​និង​រាត្រី​ខាងចុង​ ​ប្រឹង​ប្រកប​ការ​ព្យាយាម​ ​ចំរើន​នូវ​ធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​ពោធិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ឯង​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទូន្មាន​ ​ដោយ​ឱវាទ​នេះ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​គេច​ចេញទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ធ្វេសប្រហែស​ ​មាន​ព្យាយាម​ដុត​បំផ្លាញ​នូវ​កិលេស​ ​មានចិត្ត​ស្លុង​ ​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​គុណវិសេស​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​នូវ​គុណវិសេស​ ​ដ៏​លើសលុប​នោះ​ ​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​អស់​កាល​មិនយូរ​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636853813158216188
ទៅកាន់ទំព័រ៖