ព្រះត្រៃបិដក ភាគ ៤៤

​ថីនមិទ្ធៈ​ ​ក៏​លែង​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​ ​ខ្ញុំ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​សេចក្តី​ត្រេកអរ​ ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ក៏​មិន​មានដល់​ខ្ញុំ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​យ៉ាងហ្នឹង​ឯង​។​ ​កាលបើ​ភិក្ខុ​បាន​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​ដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​នូវ​ការ​ភ្ញាក់​រលឹក​ ​ពិចារណា​ ​រាវរក​ ​នូវ​ពួក​ធម៌​ជាកុសល​ ​អស់​រាត្រី​ខាងដើម​ ​និង​រាត្រី​ខាងចុង​ ​ប្រឹង​ប្រកប​ការ​ព្យាយាម​ ​ចំរើន​ធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​ពោធិញ្ញាណ​ ​កាយ​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​ធ្ងន់​ ​ទិស​ទាំងឡាយ​ ​ក៏​ប្រាកដ​ ​ដល់​ភិក្ខុ​នោះ​ ​ធម៌​ទាំងឡាយ​ ​ក៏​ជាក់ច្បាស់​ដល់​ភិក្ខុ​នោះ​ ​ថីនមិទ្ធៈ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ទាំង​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ក៏​មិន​មានដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​ពិចារណា​ ​រាវរក​ ​នូវ​ពួក​ធម៌​ជាកុសល​ ​អស់​រាត្រី​ខាងដើម​ ​និង​រាត្រី​ខាងចុង​ ​ប្រឹង​ប្រកប​ការ​ព្យាយាម​ ​ចំរើន​ធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​ពោធិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636853813476984421
ទៅកាន់ទំព័រ៖