ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​បុគ្គល​នោះ​ ​ពិចារណា​ ​នូវ​ស្ថាន​នោះ​រឿយ​ៗ​ ​ហើយ​ ​គង់​លះបង់​ ​អារោគ្យ​មទៈ​ ​(​សេចក្តី​ស្រវឹង​ ​ក្នុង​ភាវៈ​នៃ​ខ្លួន​មិន​មាន​រោគ​)​ ​ដោយសព្វគ្រប់​ ​ឬ​ពុំ​នោះ​សោត​ ​គង់​ស្រាលស្តើង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិ​ចារ​ណា​រឿយ​ៗ​ ​ថា​ ​អាត្មាអញ​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​មិន​កន្លង​ព្យាធិ​ទៅ​បាន​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិចារណា​រឿយ​ ​ៗ​ ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ ​តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ​ក្នុង​ជីវិត​ ​ដែល​ជាហេតុ​នាំឲ្យ​ពួក​សត្វ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​កាលបើ​បុគ្គល​នោះ​ ​ពិចារណា​នូវ​ស្ថាន​នោះ​រឿយ​ ​ៗ​ ​ហើយ​ ​គង់​លះបង់​ជីវិត​មទៈ​ ​(​សេចក្តី​ស្រវឹង​ក្នុង​ជីវិត​)​ ​ដោយសព្វគ្រប់​ ​ឬ​ពុំ​នោះ​សោត​ ​គង់​ស្រាលស្តើង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិចារណា​រឿយ​ ​ៗ​ ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​ស្លាប់​ ​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636853814010104914
ទៅកាន់ទំព័រ៖