ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិ​ចារ​ណា​រឿយ​ៗ​ ​ថា​ ​អាត្មាអញ​ ​តែង​មាន​សេចក្តី​ព្រាត់ប្រាស​ ​និរាស​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងពួង​ ​តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​តែង​មានតម្រេក​ក្រៃលែង​ ​ក្នុង​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​ដែល​ជាហេតុ​នាំឲ្យ​សត្វ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​កាលបើ​បុគ្គល​នោះ​ ​ពិចារណា​ ​នូវ​ស្ថាន​នោះ​រឿយ​ៗ​ ​ហើយ​ ​គង់​លះបង់​ឆន្ទ​រាគ​ ​(​តម្រេក​ក្រៃលែង​)​ ​ក្នុង​សត្វ​ ​និង​សង្ខារ​ ​ដោយសព្វគ្រប់​ ​ឬ​ពុំ​នោះ​សោត​ ​គង់​ស្រាលស្តើង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិចារណា​រឿយ​ ​ៗ​ ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​ព្រាត់ប្រាស​ ​និរាស​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងពួង​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​គួរ​ពិ​ចារ​ណា​រឿយ​ៗ​ ​ថា​ ​អាត្មាអញ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​មត៌ក​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​រលឹក​ ​អាត្មាអញ​ ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​នឹងជា​អ្នកទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​ ​តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636853814174844336
ទៅកាន់ទំព័រ៖