ព្រះត្រៃបិដក ភាគ ៤៤

​រមែង​មិន​ឃ្លាត​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​មាន​សេចក្តី​កោតក្រែង​ ​រមែង​មិន​ឃ្លាត​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​បាន​។​
 ​[​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​មិន​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ ​ធម្មវិន័យ​នេះ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​សទ្ធា​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​មិន​គួរ​នឹង​ដល់​នូវ​ ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ ​មាន​ហិរិ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​ឱត្តប្បៈ​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ ​ខ្ជិលច្រអូស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្ន​ក​អ័​ប្ប​ឥត​បញ្ញា​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​ ​សេចក្តី​កោតក្រែង​ ​មិន​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​មិន​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636853785641482321
ទៅកាន់ទំព័រ៖