ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ទុច្ចរិត ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា មិនមែនតែអាត្មាអញ ម្នាក់ឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត និងកើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏តែងមានជរា ជាធម្មតា មិនកន្លងជរាទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ
ID: 636853814346114132
ទៅកាន់ទំព័រ៖